ទំព័រហ្វេសប៊ុក

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, December 6, 2015

វិធីព្យាបាលស្នាមមុន និងសម្លាកឱ្យក្លាយជា បុរសមុខស្រស់សង្ហា

ចូលចិត្តទំនើប
Comments
0
5729 View








វិធីព្យាបាលស្នាមមុន និងសម្លាកឱ្យក្លាយជា បុរសមុខស្រស់សង្ហា


អ្នកណាៗក៏ប្រាប់ថា ស្នាមមុនពិបាកព្យាបាលឱ្យបាត់ណាស់ តែបើបុរសៗដែលស្គាល់ពីវិធីព្យាបាល ស្នាមមុន​ដែល​ត្រឹមត្រូវវិញនោះ ស្នាមមុនដែលបិទបាំងភាពស្រស់ថ្លា នៅលើផ្ទៃមុខរបស់អ្នក​ ក៏នឹងរលុបបាត់​អស់បែបគ្មាន​បន្សល់​ទុក​នូវសម្លាកស្នាមអ្វីទាំងអស់។ ខាងក្រោមនេះគឺជាវិធី 5យ៉ាង ក្នុងការព្យាបាលបំបាត់​សម្លាកស្នាម​របស់មុន​ បន្ទាប់ពី​អ្នក​ព្យាបាលវាជាហើយ តើមានវិធីអ្វីខ្លះ សូមតាមដានដូចតទៅ។
ព្យាបាល ដោយថ្នាំ
នៅពេលសង្កេតឃើញសម្លាកស្នាម ដែលកើតឡើងដោយសារមុននៅលើផ្ទៃមុន ដ៏ស្រស់សង្ហារបស់អ្នកភ្លាម ចាប់​ផ្តើម​ដំបូងអាចទៅឱសថស្ថាន ហើយទិញគ្រីមបំបាត់សម្លាកស្នាមមកសាកល្បងប្រើសិន ដោយគ្រីមបំបាត់​ស្លាកស្នាមនេះ​គួរមាន​ចំណែក​ផ្សំរបស់អាស៊ីត Kojic អារ៍បូទីន និងវីតាមីន C ជាអង្គប្រកបមួយដែលជួយផ្លាស់កោសិកាស្បែក និងសម្រួលពណ៌​របស់​ស្បែកឱ្យស្មើគ្នា តែក្នុងករណី​ដែលព្យាបាលដោយគ្រីមនេះ យូរគួរសមហើយ តែស្លាកស្នាមមិនព្រមបាត់សោះនោះ ប្រហែលជា​ត្រូវ​ទៅប្រឹក្សាជាមួយលោកគ្រូពេទ្យហើយ។
ចាក់ហ្វ៊ីលលើរ៍
សម្រាប់សម្លាកស្នាម ដែលបណ្តាលមកពីមុន ដែលមានសណ្ឋានជារន្ធជ្រៅ ក្លាយជារន្ធគ្រាប់​មុនរហូត​ធ្វើឱ្យ​ផ្ទៃ​មុខ ​មិន​រាប​ស្មើម៉ដ្ឋខៃនោះ អ្នកអាចកែបញ្ហាទាំងនេះបាន ដោយការចាក់ហ្វ៊ីលលើរ៍ ដើម្បីបំពេញស្រទាប់ស្បែក ឱ្យ​ត្រឡប់មករាប​ស្មើ​ឡើង​វិញ។ សារធាតុដែល​ចាក់នេះច្រើនតែជាខូលឡាជេន និង Hyaluronic Acid តែទោះជាវិធីនេះហុចលទ្ធផលល្អ​ភ្លាមៗ ក្រោយ​ពេលចាក់រួចមែន តែក៏វានៅ​តែ​មិនមែនជាវិធីបំបាត់ស្នាមរន្ធ ដែលបណ្តាលមកពីមុនរហូតទៅបានដែរ គឺមានន័យថា នៅ​ពេល​អាយុរបស់ ហ្វ៊ីលលើរ៍ ដែលចាក់​ចូលទៅ​នោះអស់ទៅ ស្នាមរន្ធដែលបណ្តាលមកពីគ្រាប់មុន ដែលធ្លាប់បាត់ទៅនោះ នឹង​លេច​ឡើងមកវិញម្តងទៀត។
handsomtipboy-07
ឡាហ្សែរ៍ កម្ចាត់ស្លាកស្នាមមុន
ក្នុងករណីដែលអ្នកចង់កម្ចាត់ស្លាកស្នាមមុន បែបទាន់ចិត្ត យើងសូមណែនាំឱ្យព្យាបាល​ស្លាកស្នាម​នេះ ដោយការធ្វើ​ឡាហ្សែរ៍ វិញប្រសើរជាង ឡាហ្សែរ៍ ដែលថានេះអាចជា ឡាហ្សែរ៍ កម្ចាត់ស្នាមមុនធម្មតា ដែលនឹងជួយផ្លាស់កោសិកាស្បែក​ នៅ​ម្តុំ​ដែល​កើតមានស្លាក​ស្នាមនោះ បានយ៉ាងជ្រៅ និងស្អាតហ្មត់ចត់ខ្លាំងឡើង ឬក៏ជ្រើសរើសធ្វើ់ Fraxel Laser ដែលជាវិធី​ព្យាបាល​ស្នាមខ្មៅដែលបណ្តាល​មក​ពី​មុន សម្លាកផ្សេងៗ ផ្លាស់កោសិកាស្បែក ព្រមទាំងបំពេញបន្ថែម​នូវកោសិកាស្បែក​ឡើង​មក​ថ្មី កែបញ្ហាស្នាមមុនបានយ៉ាងល្អ។ តែទាំងអស់នេះ ការធ្វើ ឡាហ្សែរ៍ អាចមានចំណុចខ្លះ ដែលត្រូវធ្វើដដែលៗជាច្រើនដង ស្ថិត​នៅលើការពិនិត្យរបស់ពេទ្យរោគសើរស្បែក។
ទឹកក្រូចឆ្មារជួយបាន
បើអ្នកណាមានថវិកាតិច ឬមិនចង់ប្រថុយជាមួយថ្នាំផ្សេងៗនោះ ក៏សាកល្បងប្រើទឹកក្រូចឆ្មារ​លាប​ដុសឱ្យ​សព្វ​លើ​សម្លាក​​ស្នាមទាំងនោះក៏បាន អាស៊ីត និងវីតាមីន C ធម្មជាតិដែលមាននៅក្នុងទឹកក្រូចឆ្មា​រ នឹងជួយ​ផ្លាស់កោសិកាស្បែក​របស់​អ្នក​បន្តិចម្តងៗ ដូច្នេះអ្នកគួរធ្វើវាជាបន្តបន្ទាប់ជារឿយៗ រហូតទាល់តែស្នាមមុនរលុបបាត់អស់ ឬក្នុងករណីដែលត្រូវ​ការបិទបាំង​ស្នាម​មុន​បែបឆាប់រហ័សនោះ ក៏អាចបំពោក ខនស៊ីលលើរ៍ កំបាំងស្នាមមុននោះសិនក៏បានដែរ។
វះកាត់ស្លាកស្នាម ដែលបណ្តាលមកពីមុននោះ ចេញតែម្តង
ករណីដែលស្លាកស្នាម បណ្តាលមកពីមុននោះ ជាប្រហោងជ្រៅ និងមានទំហំធំ អ្នកអាចត្រូវព្យាបាលដោយការវះកាត់​យក​​សម្លាក​ស្នាមនោះ ចេញពីផ្ទៃមុខរបស់អ្នក ហើយដេរភ្ជិតឱ្យស្អាតរៀបរយតែម្តង ដែលវិធីនេះហាក់ដូចជា ​មានភាព​ប្រថុយ​ប្រថាន​គួរ​សម ហើយថែមទាំងមានតម្លៃខ្ពស់ទៀតផង ដូច្នេះហើយទើបការវះកាត់ព្យាបាលសម្លាកស្នាម ដែលបណ្តាលមកពី​មុន​នេះ គឺជា​ជម្រើសចុងក្រោយគេបំផុតដែល ឡារ៉ែន ចង់ណែនាំ តែបើសិនជាត្រូវការកម្ចាត់ស្នាមមុន នោះមែនទែន ហើយពេទ្យ​រោគ​សើស្បែក ក៏ឯកភាពក្នុងការវះកាត់ដែរនោះ ក៏ប្រហែលជាមិនគួរកង្វល់ប៉ុន្មានដែរ។
ស្លាកស្នាមដែលបណ្តាលមក ពីមុនមិនពិបាកកម្ចាត់ទេ តែអាចត្រូវប្រើពេលវេលាយូរបន្តិច ទំរាំតែ​ស្នាមមុនទាំង​នោះ​រលុប​​បាត់អស់ ដូច្នេះចូរអ្នកកំលោះៗ យើងកុំអាលចិត្តក្តៅ ហើយព្រមជាមួយគ្នានោះ ត្រូវខំព្យាយាមទទួលទានទឹកស្អាតឱ្យ​បាន​ច្រើន គេងសម្រាកឱ្យបានគ្រប់គ្រាន់ លាងមុខរាល់ថ្ងៃ និងប្រើគ្រីមបំប៉នស្បែកមុខ ដើម្បីជួយឱ្យផ្ទៃមុខស្រស់​ស្រាយភ្លឺថ្លា​ជាប់​ជានិច្ចផង៕

Friday, December 4, 2015

Wednesday, December 2, 2015