ទំព័រហ្វេសប៊ុក

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label Sport. Show all posts
Showing posts with label Sport. Show all posts

Friday, November 20, 2015

ជម្រើស​ជាតិ​កម្ពុជា​យក​ឈ្នះ​ក្រុម​លីក​លំដាប់​ទី៣ នៅ​ចិន ៣-១


ជម្រើស​ជាតិ​កម្ពុជា​យក​ឈ្នះ​ក្រុម​លីក​លំដាប់​ទី៣ នៅ​ចិន ៣-១

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​បាល់​ទាត់​​លីក​លំដាប់​ទី​៣ របស់​ប្រទេស​ចិន Baotou Nanjiao FC ​ដោយ​​លទ្ធផល ៣-១ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់មិត្តភាព​ 2015 Yunnan, Asian International Football Open Tournament កាល​ពី​ព្រឹក​មិញ​នេះ។


ប្រាក់ មុន្នីឧត្តម កាល​លេង​ជាមួយ​ជម្រើស​ជាតិ​ភីលីពីន

កម្ពុជា​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​អាស៊ាន- ចិន​ក្នុង​ពូលE កាល​ពី​វេលា​ម៉ោង ៩​ព្រឹក​មិញ​នេះ ដោយ​យក​ឈ្នះ​ក្រុម Baotou Nanjiao FC  ក្នុង​លទ្ធផល ៣-១។ ៣​គ្រាប់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ប្រាក់ មុន្នីឧត្តម ធ្វើ​បាន Hat-trick ម្នាក់​ឯង។

ពាន​រង្វាន់ 2015 Yunnan, Asean International Football Open Tournament មាន​ក្រុម​បាល់​ទាត់​ចំនួន៩ ចូល​រួម។ ប្រទេស​មីយ៉ាន់ម៉ា, បង់ក្លាដេស និង​ព្រះ​រាជាណាចក្រ​កម្ពុជា​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​ទៅ​ចូល​រួម។ ចំណែក​ប្រទេស​ចិន, ឡាវ និង​ប្រទេស​វៀតណាម បញ្ជូន​ក្រុម​នៅ​ក្នុង​លីក​អាជីព​ទៅ​ចូល​រួម។ ឡាវ​តំណាង​ដោយ​ក្រុម Lao Champa ឯ​វៀតណាម​តំណាង​ដោយ​ក្រុមHà Nội T&T និង​ប្រទេស​ចិន​មាន ៤​ក្រុម​ចូល​រួម។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ទៅ​ចូល​រួម​កម្មវិធី​នេះ ដោយ​គ្មាន​វត្តមាន​កីឡាករ​មក​ពី​ក្លិប​កំពូល​ទាំង៤ គឺ​បឹងកេត​អង្គរ, ភ្នំពេញ​ក្រោន, ណាហ្គាវើល, និង ខេមបូឌានថាយហ្គឺរ ដោយសារ​ជាប់​លេង​វគ្គ​ខ្វែង​ជើង​ទី២។ ​កម្មវិធី​ប្រកួត​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា៕

អាចដឹងពីអត្តចរិករបស់អ្នក តាមរយះចង្អុលដៃទាំង៣របស់អ្នក

តើអ្នកដឹងទេ​ថា រូបរាង​ម្រាមដៃ​របស់អ្នក​អាចបង្ហាញ​ពីការពិត​នៃចរិកលិកលក្ខណៈ​របស់អ្នក? ខាងក្រោម​នេះជារូបភាពដែលអ្នកអាចប្រៀប​ធៀប​ទៅនឹងទម្រង់ម្រាមអង្អុលដៃ​របស់​អ្នក រួច​អាន​អត្ថបទដើម្បីឲ្យថា អ្នក​ជាមនុស្សប្រភេទ​បែបណា៖

ប្រភេទ A
អ្នកជាមនុស្ស​ដែលមានកង្វល់ច្រើន ហើយ​មិនសូវ​បាន​ចែករំលែក​ពីអារម្មណ៏​ខ្លួនឯងឲ្យអ្នកដ៏ទៃនោះទេ។ អ្នកជា​មនុស្សស្ងៀមស្ងាត់ បើទោះបីជាអ្នកធ្វើពុត​ជារឹងមាំ និង​ក្លាហាន ហើយ​មាន​ភាពឯករាជ្យ​ច្រើន​លើខ្លួន​ឯង​ក៏ដោយ។ ជាការ​ពិតណាស់ អ្នកជាមនុស្ស​មានចិត្តមាំណាស់។ អ្នកធ្វើ​សកម្មភាព​នៅចំពោះមុខ​មនុស្ស​ដែលអ្នក​បានជួប​ជាលើកដំបូង ហើយ​អ្នក​ជាមនុស្ស​ស្អប់​ការកុហក, លាក់​ពុត និង​មិន​ស្មោះត្រង់។

ជួនកាល​អ្នកជា​​មនុស្សវាយឬក ប៉ុន្តែតាម​ពិតអ្នក​​ជាមនុស្សគិតដល់ប្រយោជន៏​អ្នកដទៃច្រើនជាងខ្លួនឯង ព្រោះអ្នក​មានចិត្តធំ និង​ចង់ជួយដល់អ្នកដទៃ។ ហើយអ្នក​​ក៏ជា​មនុស្ស​ប្លែក​ខុស​គេ​ផងដែរ។

អ្នកនឹងបញ្ចប់​កិច្ចការនីមួយៗ​បានទាំងអស់ បើទោះបីនៅពេ​លអ្នក​មិនចូលចិត្ត​ធ្វើវាក៏ដោយ។ អ្នកមាន​ចិត្តអត់ធ្មត់​ចំពោះអ្នក​ដែល​មិនស្និតស្នាល​នឹងអ្នក ប៉ុន្តែ​ឆាប់ឆេវឆាវ​នឹង​មនុស្ស​ដែល​ស្និតស្នាល​នឹង​អ្នកទៅវិញ។ អ្នកតែងតែ​សើច សូម្បីតែ​នៅពេលដែលមានរឿងអ្វីមួយដែល​មិនគួរឲ្យ​ចង់សើច​ក៏ដោយ។

ប្រភេទ B
ជាធម្មតា អ្នកគ្មាន​ឱកាសនៅក្បែរ​មនុស្ស​ជា​ទីស្រឡាញ់ឡើយ។ អ្នកជា​មនុស្សស្មោះត្រង់ ហើយ​នៅពេលអ្នក​ស្រឡាញ់អ្នកណាម្នាក់ អ្នកនឹង​ផ្តល់​ភាពយកចិត្តទុក​ដាក់​បំផុត​សម្រាប់​គេ។

ជាការពិតអ្នកជា​មនុស្សឆាប់ឆេវឆាវ ហើយ​តែងតែ​លាក់ពុត​ដើម្បីការពារអារម្មណ៏​អ្នកដទៃ។ អ្នកជាមនុស្ស​មាន​ចិត្ត​មុះមុត​បំផុត បើសម្រេចចិត្តធ្វើអ្វីហើយ អ្នកធ្វើវា​បាន​យ៉ង​ល្អ​បំផុត។

ជាទូទៅ អ្នក​ជាមនុស្សខ្លាច​ឈឺ ដូច្នេះអ្នក​តែងតែធ្វើពុតជា​សុខសប្បាយ​នៅពេល​អ្នកមិនស្រួល​ខ្លួន​ ហើយព្យាយាមអត់ទ្រាំ​បើទោះបីជាមាន​អារម្មណ៍​មិនល្អក៏ដោយ។ អ្នក​ជាមនុស្ស​រឹងមាំ និង​ឯករាជ្យ ​តែងពាក្យសំដីនិយាយ​មិនពិរោះស្តាប់ បើទោះបីជាអ្នក​ជាមនុស្ស​ចិត្តទន់ ងាយ​នឹងឈឺចាប់​ក៏ពិតមែន។ គូស្នេហ៏​ដែល​ល្អឥតខ្ចោះ​ជាមនុស្ស​ម្នាក់​ដែល​យល់​ពីចិត្ត​អ្នក និង​ស្រឡាញ់​អ្នក ហើយផ្តល់​នូវអ្វីៗ​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវការ។

ប្រភេទ C
អ្នកជាមនុស្ស​ដែលគិតចង់​ធ្វើអ្វីហើយ ធ្វើភ្លាម និង​ជាមនុស្សឆាប់ខឹង ប៉ុន្តែអ្នកក៏ងាយ​នឹងបំភ្លេចអារម្មណ៏​ពិបាកៗ​បានដែរ។ អ្នកមិនចូលចិត្ត​ការងារពិបាកៗ និង​មិនចូលចិត្ត​ធ្វើកិច្ចការ​មិនធ្លាប់​ធ្វើពីមុនមក។ តែទោះបីជា​យ៉ាង​ណា អ្នកគោរព​អត្តចរិក​របស់​អ្នកដទៃ។ ពេលខ្លះ នៅពេលអ្នក​មានជម្លោះតែងតែធ្វើឲ្យ​​បញ្ហាឲ្យ​កាន់តែធំឡើង ប៉ុន្តែ​ក្រោយ​​មក​អ្នក​សុំ​ទោស​វិញ។

អ្នកចូលចិត្តរក្សា​អារម្មណ៏ និង​បញ្ហារបស់ខ្លួននៅក្នុងចិត្តជានិច្ច​ ហើយមិន​លាក់ពុត​ឡើយ។ អ្នកដឹង​ច្បាស់ថា អ្វីដែលអ្នក​ចង់បាន និង​អ្វីដែល​អ្នកមិនចង់បាន។ 

អ្នក​ចង់បានមនុស្សជាច្រើនជឿទុកចិត្តលើអ្នក ហើយ​ពឹងផ្អែក​លើអ្នក, អ្នកជាមនុស្ស​ចិត្តទន់ ងាយនឹង​ឈឺចាប់។ ប្រសិនបើ​មាន​នរណាម្នាក់នោះធ្វើខុសឆ្គងមកលើអ្នក ហើយ​មក​សុំទោស​​អ្នកវិញ អ្នក​នឹងអត់ទោស​ឲ្យគេ​ភ្លាមៗ ព្រោះអ្នកជាមនុស្ស​ខឹងគេ​មិន​បានយូរ​ឡើយ៕

រឿង ៥យ៉ាងនេះ បុរសគួរតែធ្វើចំពោះនារីដែលខ្លួនស្រឡាញ់

រឿង ៥យ៉ាងនេះ បុរសគួរតែធ្វើចំពោះនារីដែលខ្លួនស្រឡាញ់

  •  11 hours ago
  •  
  •  2989
  •  

តើ​អ្វី​ទៅ​ធ្វើ​ឲ្យ​នារីៗ​មាន​ ក្តី​សុខ? តើ​អ្នក​ជឿ ឬ​មិន​ជឿ គ្រាន់​តែ​មាន​របស់​តិចតួច​សោះ​អាច​ធ្វើ​ឲ្យ​នារីៗ ពេញ​ចិត្ត​បំផុត​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា? បើ​តាម​ការ​សិក្សា​ថ្មី​មួយ​​ជា​មួយ​អ្នក​ប្រឹក្សា និង​អ្នក​និពន្ធ​ពី​ទំនាក់​ទំនង​ស្នេហា បាន​បង្ហាញ​ថា មាន​​របស់​ ៥ យ៉ាង​ដែល​នារីៗ​ចង់​បាន​បំផុត​ពី​មនុស្ស​ប្រុស។


ពេលវេលា
នារី​មួយ​ចំនួន​ធំ​ ស្ថិត​នៅ​ក្នុង​ទំនាក់​ទំនងស្នេហា​ដែល​មាន​ក្តី​សុខ​បំផុត​ ៣០ នាទី ដោយ​គ្មាន​ការរំខាន​ពី​អ្នក​ដទៃ។ នារី ២៤ ភាគ​រយ​ដែល​អះ​អាង​ថា គ្មាន​ក្តី​សុខ​ទេ ព្រោះ​ចំណាយ​ពេល​វេលា​បាន​តែ ២ ទៅ ៣នា ទី​តែ​ប៉ុណ្ណោះ​ជា​មួយ​នឹង​ដៃ​គូរបស់​ខ្លួន។ ត្រូវ​សួរ​ខ្លួន​អ្នក​ថា "តើ​ត្រូវ​ចំណាយ​ពេល​វេលា ប៉ុន្មាន​ម៉ោង​ជា​មួយ​នឹង​ដៃ​គូ​របស់​ខ្ញុំ?”

ការសរសើរ
សព្វថ្ងៃនេះ​ស្ត្រី​ជា​អ្នក​មើល​ថែ​កូន និងធ្វើ​កិច្ច​ការ​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ហើយ​ពុំ​ទទួល​បាន​ការ​សរសើរអ្វី​ពី​នណា​ម្នាក់​ឡើយ។បើទោះ​ជា​ការ​ងារ​ទាំង​នោះ​ហត់​នឿយ​យ៉ាង​ណា​ក៏​ដោយ​ ប្រសិន​បើ​មាន​ការ​លើក​ទឹក​ចិត្ត ឬ​ការ​សសើរ​ពី​ស្វាមី​របស់​ខ្លួន​តែ​មួយ​មាត់​គេ​ច្បាស់​ជាញញឹម​មិន​ឈប់​ទេ។

ការយល់ចិត្តគ្នា
វាពិតជាសំខាន់​មែន​ទែន សម្រាប់​នារីៗ ដែល​មាន​គូ​ស្នេហ៍ចេះ​យល់​ចិត្ត​នាង។ ជា​ពិសេស​ការ​យក​ចិត្ត​ទុក​ដាក់ ដឹង​ពី​អារម្មណ៍​របស់​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​រឿង​ដ៏​មាន​សេច​ក្តី​សុខ​ បំផុត។

ភាពសប្បាយរីករាយ
នេះជាផ្នែកមួយនៃអ្វីៗទាំងឡាយ ​ស្ថិត​នៅ​ខាង​ក្រៅចិត្ត ជា​ពិសេស​ក្រោយ​ពេល​មាន​កូន​ដំបូង។ កត្តា​ទាំង​ឡាយ​ដូច​ជា​ការ​ងារ ការ​ជួល ឬការ​ទទួល​បញ្ចាំ​អាច​បង្កើន​សម្ពាធ​លើ​ទំនាក់​ទំនង​ស្នេហា​អ្នក​បាន។ គូស្នេហ៍​ទាំង​ឡាយ​គួរ​តែ​រៀប​ចំពេល​វេលា​ការ​ណាត់​ជួប​ក្នុង​ពេល​រាត្រី រៀង​រាល់ ១ សប្តាហ៍​ម្តង បើ​ទោះ​បី​ជា​មាន​ការ​ហត់​នឿយ​ពី​ការ​ងារ​ផ្សេងៗ​ក៏​ដោយ។ ក្នុង​កំឡុង​ពេល​ដែល​ពួក​គេចំណាយ​ពេល​វេលា​ជា​អប្បបរិមា ២ ម៉ោង​នៅ​ជា​មួយ​គ្នា។ ក្នុង​កំឡុង​ពេល​នេះ គូ​ស្នេហ៍​ទាំង​ពីរ​គួរ​តែ​ចំណាយ​ពេល​និយាយ​គ្នាពី​អ្វីៗ​ទាំង​អស់​លើក​លែង​ និយាយ​ពី​រឿង​ការ​ងារ លុយ និង​កូន។

ប្រភេទនៃកាយវិការ
ឱប, ថើប,ការ​ហៅទូរស័ព្ទ​ទៅ​គូស្នេហ៍ ដើម្បី​និយាយ​ពាក្យ​ថា ”បងស្រលាញ់​អូន ”។ ប្រសិន​បើ​បុរស​អាច​ចំណាយ​ពេល ត្រឹម​តែ ៣០ វិនាទីក្នុង​មួយ​ថ្ងៃ ដើម្បី​អនុវត្ត​កាយ​វិកា​មួយ​ណា​ក៏​បាន រឹត​តែ​ធ្វើ​ឲ្យ​ក្តី​ស្នេហ៍​របស់​ពួកគេ​កាន់​តែ​ប្រសើរ​ឡើង៕