រឿង ៥យ៉ាងនេះ បុរសគួរតែធ្វើចំពោះនារីដែលខ្លួនស្រឡាញ់
- 11 hours ago
- 2989
តើអ្វីទៅធ្វើឲ្យនារីៗមាន ក្តីសុខ? តើអ្នកជឿ ឬមិនជឿ គ្រាន់តែមានរបស់តិចតួចសោះអាចធ្វើឲ្យនារីៗ ពេញចិត្តបំផុតនៅក្នុងទំនាក់ទំនងស្នេហា? បើតាមការសិក្សាថ្មីមួយជាមួយអ្នកប្រឹក្សា និងអ្នកនិពន្ធពីទំនាក់ទំនងស្នេហា បានបង្ហាញថា មានរបស់ ៥ យ៉ាងដែលនារីៗចង់បានបំផុតពីមនុស្សប្រុស។
នារីមួយចំនួនធំ ស្ថិតនៅក្នុងទំនាក់ទំនងស្នេហាដែលមានក្តីសុខបំផុត ៣០ នាទី ដោយគ្មានការរំខានពីអ្នកដទៃ។ នារី ២៤ ភាគរយដែលអះអាងថា គ្មានក្តីសុខទេ ព្រោះចំណាយពេលវេលាបានតែ ២ ទៅ ៣នា ទីតែប៉ុណ្ណោះជាមួយនឹងដៃគូរបស់ខ្លួន។ ត្រូវសួរខ្លួនអ្នកថា "តើត្រូវចំណាយពេលវេលា ប៉ុន្មានម៉ោងជាមួយនឹងដៃគូរបស់ខ្ញុំ?”។
ការសរសើរ
សព្វថ្ងៃនេះស្ត្រីជាអ្នកមើលថែកូន និងធ្វើកិច្ចការទាំងអស់នៅក្នុងផ្ទះ ហើយពុំទទួលបានការសរសើរអ្វីពីនណាម្នាក់ឡើយ។បើទោះជាការងារទាំងនោះហត់នឿយយ៉ាងណាក៏ដោយ ប្រសិនបើមានការលើកទឹកចិត្ត ឬការសសើរពីស្វាមីរបស់ខ្លួនតែមួយមាត់គេច្បាស់ជាញញឹមមិនឈប់ទេ។
ការយល់ចិត្តគ្នា
វាពិតជាសំខាន់មែនទែន សម្រាប់នារីៗ ដែលមានគូស្នេហ៍ចេះយល់ចិត្តនាង។ ជាពិសេសការយកចិត្តទុកដាក់ ដឹងពីអារម្មណ៍របស់គ្នាទៅវិញទៅមកគឺជារឿងដ៏មានសេចក្តីសុខ បំផុត។
ភាពសប្បាយរីករាយ
នេះជាផ្នែកមួយនៃអ្វីៗទាំងឡាយ ស្ថិតនៅខាងក្រៅចិត្ត ជាពិសេសក្រោយពេលមានកូនដំបូង។ កត្តាទាំងឡាយដូចជាការងារ ការជួល ឬការទទួលបញ្ចាំអាចបង្កើនសម្ពាធលើទំនាក់ទំនងស្នេហាអ្នកបាន។ គូស្នេហ៍ទាំងឡាយគួរតែរៀបចំពេលវេលាការណាត់ជួបក្នុងពេលរាត្រី រៀងរាល់ ១ សប្តាហ៍ម្តង បើទោះបីជាមានការហត់នឿយពីការងារផ្សេងៗក៏ដោយ។ ក្នុងកំឡុងពេលដែលពួកគេចំណាយពេលវេលាជាអប្បបរិមា ២ ម៉ោងនៅជាមួយគ្នា។ ក្នុងកំឡុងពេលនេះ គូស្នេហ៍ទាំងពីរគួរតែចំណាយពេលនិយាយគ្នាពីអ្វីៗទាំងអស់លើកលែង និយាយពីរឿងការងារ លុយ និងកូន។
ប្រភេទនៃកាយវិការ
ឱប, ថើប,ការហៅទូរស័ព្ទទៅគូស្នេហ៍ ដើម្បីនិយាយពាក្យថា ”បងស្រលាញ់អូន ”។ ប្រសិនបើបុរសអាចចំណាយពេល ត្រឹមតែ ៣០ វិនាទីក្នុងមួយថ្ងៃ ដើម្បីអនុវត្តកាយវិកាមួយណាក៏បាន រឹតតែធ្វើឲ្យក្តីស្នេហ៍របស់ពួកគេកាន់តែប្រសើរឡើង៕
0 comments:
Post a Comment