ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឈ្នះក្រុមបាល់ទាត់ Baotou Nanjiao FC ដែលស្ថិតក្នុងលីកលំដាប់ទី៣ របស់ចិន China League Two ដោយលទ្ធផល ៣ ទល់ ១ នៅព្រឹកថ្ងៃសុក្រ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ម្សិលមិញនេះក្នុងពានរង្វាន់អាស៊ាន-ចិន 2015 Yunnan-ASEAN International Football Open Tournament លើទីលានកីឡដ្ឋាន Mangshi Stadium ក្នុងទីក្រុង Mangshi ខេត្ត Yunnan ប្រទេសចិន។
ពានរង្វាន់នេះមានក្រុមចូលរួមចំនួន ៩ ដោយក្នុងនោះមានតែ ២ ពូលទេ គឺពូល E និងពូល F។ សម្រាប់កម្ពុជា ស្ថិតក្នុងពូល E ជាមួយក្រុម Baotou Nanjiao FC របស់ចិន, Lao Champa របស់ឡាវ, Hà Nội T&T របស់វៀតណាម និងក្រុម Yunnan របស់ម្ចាស់ផ្ទះ។ ចំណែកពូល F មានក្រុមជម្រើសជាតិ បង់ក្លាដេស, មីយ៉ាន់ម៉ា, ក្លិបHe Bei Jing Ying FC របស់ចិន និងក្លិប Lijiang FC របស់ចិន។ ការប្រកួតរៀបចំចាប់ពីថ្ងៃទី ២០ ដល់ ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅទីក្រុង Mang Shi City ក្នុងខេត្តYunnan។
0 comments:
Post a Comment